ជ្រើសរើសភាសា: Khmer Khmer English English
កម្មវិធីសំណេះសំណាល ជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤
លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាន​អញ្ជើញជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីសំណេះសំណាល ជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអតីតមន្ត្រីរាជការ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត រតនាគារខេត្ត សាខាពន្ធដារខេត្ត និងសាខាគយនិងរដ្ឋាករកម្ពុជាខេត្តកំពង់ស្ពឺ ដើម្បីថ្លែងឧបការគុណជូនមន្ត្រី ដែលបានបម្រើការងារជូនក្រសួងនាពេលកន្លងមកក៏ដូចជាក្នុងគោលបំណងផ្តល់ការលើកទឹកចិត្ត និងផ្តល់ការគាំទ្រដោយបានឧបត្ថម្ភជាថវិកា និងវត្ថុអនុស្សាវរីយ៍របស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ព័ត៌មានទាក់ទង