នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣
ប្រតិភូនាយកដ្ឋានបុគ្គលិកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពង្រីកវិសាលភាពនៃការដាក់អោយដំណើរការ ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងការបំពាក់ Attendance QR សម្រាប់ស្រង់វត្តមានប្រចាំថ្ងៃដោយស្វ័យប្រវត្តិ តាមរយៈកម្មវិធីMEF Profile នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ ។