ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ ២០២៦

ឯកឧត្តមអភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧
ថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
លោក ឃួន ប៊ុណ្ណារ៉ា អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងចំណូល ចំណាយ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់ឆ្នាំ២០២៧ ក្រោមអធិបតីភាព ឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ពិធីបានប្រារព្ធនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម ហន ភក្តី អភិបាលរងខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើការប៉ាន់ប្រមាណផែនការចំណូលថវិកាបឋមរបស់មន្ទីរ អង្គភាពនីមួយៗ ឱ្យមានតម្លាភាព គណនេយ្យភាព និងចំគោលដៅ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅក្នុងខេត្តកំពង់ស្ពឺ នាឆ្នាំ២០២៧ ខាងមុខ។
ឯកឧត្តម ក៏បានជំរុញនិងណែនាំដល់គ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការប្រមូលទិន្នន័យ និងរៀបចំផែនការថវិកាឱ្យមានភាពច្បាស់លាស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន ដើម្បីបន្តរុញច្រានការអភិវឌ្ឍខេត្តកំពង់ស្ពឺ ឱ្យកាន់តែរីកចម្រើន៕

ព័ត៌មានទាក់ទង