ថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការថ្នាក់ខេត្តដើម្បីរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ សម្រាប់ឆ្នាំ២០២៤ និងការត្រៀមរៀបចំអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅសាលប្រជុំ កង ហ៊ាង ជាន់ទី ១ អគាររដ្ឋបាលខេត្ត ៕