នាព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រី
ប្រតិភូអមនាយករដ្ឋមន្ក្រីព្រមទាំងតាមដានការអនុវត្តគោលការណ៍របស់សម្តេចនាយករដ្ឋមន្ត្រីពាក់ព័ន្ធក្នុងការអនុវត្តបទបញ្ជាដ៏មុឺងម៉ាត់ ស្តីពីការទប់ស្កាត់ និងបង្រា្កបល្បែងផ្សងសំណាងទូទាំងប្រទេស និងការងារសន្តិសុខសណ្តាប់ធ្នាប់ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយកដ្ឋមន្ត្រី ដោយបានដាក់បញ្ជាយាងម៉ឺងម៉ាត់បំផុតគឺមិនត្រូវបន្តអាជ្ញាប័ណ្ណដែលហួសសុពលភាព នឹងមិនត្រូវអនុញ្ញាតអាជ្ញាប័ណ្ណថ្មី ចំពោះច្បាប់បើកល្បែងផ្សងសំណាងគ្រប់ប្រភេទទូទាំងប្រទេស ចាប់ពីពេលនេះតទៅ។ ក្រៅពីនោះ ត្រូវធ្វើការបង្ក្រាបឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងដែលនៅតែបន្តលួចបើកល្បែងផ្សងសំណាងនៅគ្រប់ទីតាំងទាំងអស់។