នាព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងលោកអនុប្រធានមន្ទីរ និងសហការីនៃការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកិច្ចប្រជុំឆ្លងរបាយការណ៍ត្រួតពិនិត្យការអនុវត្តកិច្ចសន្យា និងសៀវភៅបន្ទុកភាស៊ីគ្រប់ប្រភេទ
និងការបង់ចំណូលជូនថវិកាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្ត ដែលរៀបចំនៅសាលប្រជុំ យឹម សុខុម ជាន់ទី១ អាគាររដ្ឋបាលខេត្ត៕