នាព្រឹកថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤
លោក យុន ហុងឡេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យស្រាវជ្រាវគៀរគរប្រភពចំណូលមិនមែនសារពើពន្ធដ៏ទៃទៀត និងតាមដានលើប្រសិទ្ធភាពនៃការអនុវត្តលើកិច្ចសន្យា និងសៀវភៅបន្ទុកភាស៊ីគ្រប់ប្រភេទនៃសម្បទានទ្រព្យសាធារណៈរបស់រដ្ឋ និងការបង់ចំណូលជូនថវិកាខេត្តក្នុងបណ្ដាឆ្នាំមុន និងឆ្នាំ២០២៣របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាឯកឧត្តម កង វណ្ណារ៉ូ
អភិបាលរង នៃគណៈអភិបាលខេត្តដែលរៀបចំនៅសាលប្រជុំ កង ហ៊ាង នៃរដ្ឋបាលខេត្ត៕