លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ស្ពឺ សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ទូច ណារ៉ុថ រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ
និងមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត កងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ និងជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ដែលរៀបចំធ្វើឡើងដោយសារប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត៕