នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តខែកក្កដា ឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក្រោមអធិបតីភាពលោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យទាំង០៥ ព្រមទាំងមន្រ្តីរាជការទាំងអស់។