នាព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រីអនុប្រធានមន្ទីរ លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យទាំង០៥ ព្រមទាំងមន្រ្តីរាជការទាំងអស់។