ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជូនដល់ លោក វង្ស នែល អនុប្រធានការិយាល័យស្ថិតិ និង​សេដ្ឋកិច្ចមូលដ្ឋាន ដែលដល់ពេលវេលាត្រូវចូលនិវត្តន៍។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៧ ខែសីហា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដោយមានការចូលរួមពី លោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីរាជការ ដែលរៀបចំនៅសាលប្រជុំ"ឃួន ណាត" ជាន់ទី០៣ នៃអគារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។ បន្ទាប់មក លោកប្រធានមន្ទីរបានរៀបចំពិធីសំណេះសំណាលជូនដល់ លោក វង្ស នែល អនុប្រធានការិយាល័យស្ថិតិ និង​សេដ្ឋកិច្ចមូលដ្ឋាន ដែលដល់ពេលវេលាត្រូវចូលនិវត្តន៍។ សូមជូនពរលោកអនុប្រធានការិយាល័យ ជួបប្រទះនូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានទាក់ទង