នាព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់លោក លោកស្រីអនុប្រធានមន្ទីរ លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យទាំង៥ ព្រមទាំងមន្រ្តីរាជការទាំងអស់នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ដុខេត្ត។