នាព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤
លោក កន វណ្ណា ប្រធានការិយាល័យថវិកាមន្ទីរជំនាញ តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺអេដស៍ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោកជំទាវ ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្ត ដែលរៀបចំនៅសាលប្រជុំ យឹម សុខុម ជាន់ទី១ អគាររដ្ឋបាលខេត្ត៕