នៅសាលប្រជុំ ឃួន ណាត នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងនៃគណៈអភិបាលខេត្ត លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោក ទ្រី វ៉ាន់ឌី ប្រធានរតនាគារខេត្ត ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីសំណាក់ លោក-លោកស្រី ប្រធានគណនេយ្យតំណាងមន្ទីរជំនាញជុំវិញខេត្ត លោក-លោកស្រីប្រធានការិយាល័យអប់រំ ក្រុង-ស្រុក ប្រមាណ៥០រូប។