ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យ និង​ផ្ទៀងផ្ទាត់ការបង់ចំណូលជូនរដ្ឋ និងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀត រួមទាំងកាតព្វកិច្ចចំពោះបរិស្ថាននិងសង្គមផង ពីពេលចាប់ដំណើរការដំបូង រហូតដល់បច្ចុប្បន្ន របស់ក្រុមហ៊ុន ធ្វើអាជីវកម្មថ្មអារ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២០ ខែកុម្ភះ ឆ្នាំ ២០២៤

នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រមទាំងលោកអនុប្រធានមន្ទីរ បាន​ចូលរួមកិច្ចប្រជុំពិនិត្យ និង​ផ្ទៀងផ្ទាត់ការបង់ចំណូលជូនរដ្ឋ និងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀត រួមទាំងកាតព្វកិច្ចចំពោះបរិស្ថាននិងសង្គមផង ពីពេលចាប់ដំណើរការដំបូង រហូតដល់បច្ចុប្បន្ន របស់ក្រុមហ៊ុន ធ្វើអាជីវកម្មថ្មអារ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ហ៊ាន ប៊ុនណិត អគ្គនាយករងនៃ​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំង​មានការចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត តំណាងអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំរដ្ឋបាលខេត្ត។

ព័ត៌មានទាក់ទង