នារសៀលថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ឃួន ប៊ុណ្ណារ៉ា អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល ក្រោមអធិបតីភាពឯកឧត្តម ទិត វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្ត ក្នុងគោលបំណងដើម្បីទទួលបាននូវធាតុចូលបន្ថែមលើសេចក្តីព្រាងច្បាប់ភូមិបាល របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឲ្យបានទាន់ពេលវេលា។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធាន
មន្ទីរដែលពាក់ព័ន្ធ នាយកទីចាត់ការសាលាខេត្ត លោកអភិបាល ក្រុង ស្រុក និងមន្រ្តីមន្ទីរសូរិយោដីខេត្ត ជាច្រើនរូប។ ពិធីបានប្រារព្ធនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត៕