លោក ឃួន ប៊ុណ្ណារ៉ា អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាអនុគណៈកម្មការវាយតម្លៃដី សម្រាប់ពន្ធលេីដីធ្លីមិនបានប្រេីប្រាស់ក្នុងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ កង ហ៊ាង អគាររដ្ឋបាលខេត្ត។