លោក ឃួន ប៊ុណ្ណារ៉ា អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៨ សហវ.អហក ចុះថ្ងៃទ១១ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត ឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៧ ក្រោមអធិបតីភាព ឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី មន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រី គណៈអភិបាលក្រុងស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ និងមន្រ្តីជំនាញ សរុបប្រមាណ ២២៤រូប។