ជ្រើសរើសភាសា: Khmer Khmer English English
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៤ ខែមករា ឆ្នាំ ២០២៤

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ: បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ពិធីនេះប្រាព្ធនៅក្នុងសាលប្រជុំ វុី សំណាង
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ សមាសភាពចូលរួមមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកអភិបាលទាំង០៨ក្រុង-ស្រុក លោកលោកស្រីជាថ្នាក់ដឹកនាំខេត្ត លោកលោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកមេប៉ុស្តិ៍ លោកចៅសង្កាត់ ព្រមទាំងលោកមេភូមិ មេឃុំ និងមន្រ្តីរាជការសរុបប្រមាណជា៥០០នាក់៕

ព័ត៌មានទាក់ទង