ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៤ ឆ្នាំ២០២៤ នៅអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។ ពិធីនេះប្រព្រឹត្តទៅនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤
ដោយមានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ គណៈអភិបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ កងកម្លាំងទាំង៣ ប្រធានសមាគមក្រុមប្រឹក្សាខេត្ត តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងអង្គការជាតិ និងអន្តរជាតិក្នុងខេត្ត តំណាងគណបក្សនយោបាយដែលមានអាសនៈក្នុងខេត្ត នាយក នាយករង និងមន្ត្រីរាជការសាលាខេត្ត ព្រមទាំងប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត។