ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយរបាយការណ៍វាយតម្លៃស្ដីពីថវិកាយេនឌ័រក្នុងបរិបទកម្ពុជា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៦ ខែកុម្ភះ ឆ្នាំ ២០២៤

នាព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានចូលរូមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយរបាយការណ៍វាយតម្លៃស្ដីពីថវិកាយេនឌ័រក្នុងបរិបទកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលរៀបចំកិច្ចប្រជុំដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារGarden City។
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) សហការជាមួយក្រសួងកិច្ចការនារី រួមទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ បានបញ្ចូលធាតុចូល និងបញ្ចប់ការរៀបចំរបាយការណ៍វាយតម្លៃការអនុវត្តថវិកាយេនឌ័រក្នុងបរិបទកម្ពុជា ដោយរបបគំហើញ នៅក្នុងរបាយការណ៍នេះ នឹងក្លាយជាបន្ទាត់គោលនៃការកែទម្រង់ថវិកាយេនឌ័រទាំងនៅកម្រិតគោលនយោបាយ និងកម្រិតក្រសួង ស្ថាប័ន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដែលបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និង ក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារ: គោលនយោបាយ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ផងដែរ ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមអំពីថវិកាយេនឌ័រ និងបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ។

ព័ត៌មានទាក់ទង