ជ្រើសរើសភាសា: Khmer Khmer English English
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននាំយកអំណោយសង្គ្រោះបន្ទាន់ចុះសាកសួរសុខទុក្ខ រំលែកការលំបាកដល់បងប្អូនដែលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៨២ គ្រួសារ ក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ ២០២៦

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននាំយកអំណោយសង្គ្រោះបន្ទាន់ចុះសាកសួរសុខទុក្ខ រំលែកការលំបាកដល់បងប្អូនដែលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៨២ គ្រួសារ ក្នុងឃុំវល្លិ៍ស
ថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ បាននាំយកអំណោយសង្គ្រោះបន្ទាន់ចុះសាកសួរសុខទុក្ខ រំលែកការលំបាកដល់បងប្អូនដែលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៨២ គ្រួសារ ស្ថិតឃុំវល្លិ៍ស ស្រុកសំរោងទង ដោយមានវត្តមានចូលរួម ពី ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមការងារខេត្ត ស្រុក ឃុំ សង្កាត់ យ៉ាងច្រើនកុះករផងដែរ ។

ព័ត៌មានទាក់ទង