លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមពិធី “ប្រកាសដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៍មានសម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ជំហានទី៤ ឆ្នាំ ២០២៦-២០៣០ ជាផ្លូវការ” ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិធីប្រកាសនេះផងដែរប្រព្រឹត្តិទៅនៅសាលប្រជុំសណ្ឋាគារសុខាភ្នំពេញ។