នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោក ស៊ុន សុវណ្ណាសាល ប្រធានប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គឹម គួង អនុប្រធានរតនាគារខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក-លោកស្រីដែលជាប្រធានគណនេយ្យតំណាងមន្ទីរអង្គភាពជុំវិញខេត្ត
ដែលរៀបចំឡើងនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត។