លោកជំទាវបណ្ឌិត ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី ពិនិត្យព្យាបាល និងវះកាត់ដោយឥតគិតថ្លៃជូនដល់កុមារដែលមានបញ្ហាមិនប្រក្រតីពីកំណើត ដោយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកុមារជាតិ សហការជាមួយសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ។
លោក កន វណ្ណា ប្រធានការិយាល័យថវិកា តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ក៏បានអញ្ជើញចូលរួមកម្មវិធីនេះជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ និងក្មួយៗទាំងអស់ ដែលពិធីនេះដែរប្រារព្ធធ្វើនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។