នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣
លោក ឃួន ប៊ុណ្ណារ៉ា អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំការអនុវត្តកិច្ចលទ្ធកម្មរបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកំពង់ស្ពឺ ក្រោមអធិបតី ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្ត នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ស្ពឺ ។