នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារទារបំណុលអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សា អំពីយន្តការនៃការគ្រប់គ្រងនិងការប្រមូលចំណូល និងពិនិត្យលទ្ធភាពក្នុងការសម្រួលនីតិវិធីសម្រាប់ការធ្វើអាជីវកម្មថ្មអារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួង ម៉េងគា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត
ព្រមទាំងលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តដែលពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។