ថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ ផ្គូផ្គង និងវាយតម្លៃលើការរៀបចំការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះ ទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២) និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញអង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម កង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្ត លោក ម៉ាក ចាន់តារា អនុប្រធាន នាយកដ្ឋានបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកថន ប៊ុនថា ប្រធាន មន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រីតំណាងក្រសួងស្ថាប័នថ្នាក់ជាតិ លោក លោកស្រីតំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ សរុបប្រមាណ១៣០នាក់។