នារសៀលថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣
ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអបអរសាទរ និងសម្រេចបង្កើតគណៈកម្មការរៀបចំពិធីប្រកាសទទួលស្គាល់ខេត្តកំពង់ស្ពឺទទួលបានជ័យលាភីជាខេត្តបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ( ODF ) សមាសភាពចូលរួមមាន ឯកឧត្តម គណៈអភិបាលរងខេត្តលោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី លោកអភិបាលក្រុង-ស្រុក លោក-លោកស្រីប្រធានអនុប្រធានមន្ទីរនានា និងលោក លោកស្រីតំណាងអង្គការដៃគូចំនួន១១ ព្រមទាំងមន្រ្តីរាជការថ្នាក់ដឹកនាំសាលាខេត្តដែលមានសមាសភាពសរុបសប្រមាណជា ៥៣ រូបផងដែរ។
គួរបញ្ជាក់ផងដែរថា: នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង 7:00 ព្រឹកនៅបរិវាសាលាខេត្តកំពង់ស្ពឺនិងធ្វើក្បួនដង្ហែពានជ័យលាភី(ODF ) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ប្រតិភូអមដំណើរ មន្ត្រីរាជការ តំណាងអង្គការដៃគូចំនួន ១១ និងមានស្តង់ពិពណ៌បង្ហាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ក្រុង ស្រុកនិងបណ្ដាលដៃគូចូលរួម៕