នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់លោកអនុប្រធានមន្ទីរ លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យទាំង៥ ព្រមទាំងមន្រ្តីរាជការទាំងអស់នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ដុខេត្ត។