នាព្រឹកថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពី "ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន" ក្រោមអធិតីភាពឯកឧត្តម សរ សុពុត្រា អភិបាលស្តីទី នៃគណៈអភិបាលខេត្តកំពង់ស្ពឺ
ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំ និងការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីតំណាងមន្ទីរជំនាញពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង៨ លោក លោកស្រី មេឃុំ ចៅសង្កាត់ទាំង៨៨ និងអាជីវករសរុបប្រមាណ១៣០នាក់។