ថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក យុន ហុងឡេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម ដែលលើកឡើងដោយអង្គភាពអនុវត្តចំណូលមិនមែនសារពើពន្ធប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ លឹម ឈុននី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាលប្រជុំ អគារ ឃ នៃទីស្តីការក្រសួង។