ជ្រើសរើសភាសា: Khmer Khmer English English
ពិធីចុះសំណេះសំណាល សួរសុខទុកដល់កងកម្លាំង កងពលតូចថ្មើរជើងលេខ៥២ និង ៥៣ កងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ៨១៩ ៨២៣ និង៣១០ នៅរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បាន​ចូលរួមអមដំណើរ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ដែលបានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលខេត្តកំពង់ស្ពឺ ចុះសំណេះសំណាល សួរសុខទុកដល់កងកម្លាំង កងពលតូចថ្មើរជើងលេខ៥២ និង ៥៣ កងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ៨១៩ ៨២៣ និង៣១០ នៅរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ និង ៥២ ខេត្តបាត់ដំបង ៕
សម្ភារៈរួមមាន អង្ករ ១៥តោន មី ៥០០កេស ត្រីខ ៤០យួរ ទឹកត្រី ៤០០យួរ និងទឹកស៊ីអ៉ីវ ៤០០យួរ ៕

ព័ត៌មានទាក់ទង