នាព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងពិធីប្រគល់-ទទួលរថយន្ត ដែលជាអំណោយរបស់ក្រុមហ៊ុនBooyoung ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ឯកឧត្ដមសុខ ភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។