ជ្រើសរើសភាសា: Khmer Khmer English English
រដ្ឋសភាបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាលថ្មី
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ ២០២៣

បន្ទាប់ពីបានប្រារព្ធពិធីបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចដំណើរការបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ ព្រមទាំងបានយាង និងអញ្ជើញ ទៅធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំងកាលពីម្សិលមិញរួចមក នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដោយមានវត្តមានតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ចំនួន១២៥រូប ចូលរួម ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាននៃរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាល
ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុខេត្ត បានចូលរួមទស្សនាកិច្ចប្រជុំនេះតាមប្រព័ន្ធOnline។

ព័ត៌មានទាក់ទង