នាព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី"ការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឆ្នាំ២០២៤" និងអនុក្រឹត្យស្តីពី"ការផ្ទេរធនធានថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់" ក្រោមអធិបតីភាពក្នុងពិធីបើកដោយឯកឧត្តម ប៊ូ វង្សសុខា អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារ Raffles Le Royal Phnom Penh។