នាព្រឹកថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មានបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន(SARMIS) ជូនរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ទូទាំងខេត្ត ក្រោមអធិបតីភាព លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រីដែលទទួលបន្ទុករៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ប្រមាណ១០០នាក់។